ខេត្តស្ទឹងត្រែង៖ រសៀលថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams (ក្របខ័ណ្ឌរាជធានី-ខេត្ត) តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom Meeting ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តស្ទឹងត្រែង ៕ ដោយ : សិលា