ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ ក្នុងចំណោម៣នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបន្ទាប់ពីត្រូវបានក្រុម ជនសង្ស័យមួយក្រុម ដេញកាប់ពីក្រោយ កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន(ធូរមែន) ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូ ២គ្រឿង ចេញពីភូមិស្រែតាថា ឆ្ពោះទៅទីរួមខេត្តដើម្បីបិតស្កុតម៉ូតូ។ នៅពេលត្រឡប់មកវិញ ពួកគេបានឈប់សម្រាកផឹកទឹកអំពៅ នៅចំណុចអូរពងមាន់ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុម មកបង្កទំនាស់។ ភ្លាមៗនោះ ក្រុមជនរងគ្រោះ បានជិះម៉ូតូចាកចេញដើម្បីទៅផ្ទះ ប៉ុន្តែត្រូវបានក្រុមជនបង្កដេញតាមកាប់ពីក្រោយយ៉ាងសាហាវ រហូតដល់ចំណុចកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានកាប់ត្រូវចំពីក្រោយ បណ្តាលឱ្យធ្លាក់ទៅម្ខាងនៃផ្លូវស្លាប់នៅនឹងកន្លែង ខណៈដែល ២នាក់ទៀត បានរត់គេចចូលផ្ទះអ្នកភូមិ ទាន់ពេលវេលា។ ក្រុមជនបង្ក ក៏បានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឱ្យខូចខាតបន្ថែមទៀតផងដែរ ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ៖ ១. ឈ្មោះ ងួន ហ៊ីម ភេទប្រុស អាយុ ១៦ឆ្នាំ (ស្លាប់) ២. ឈ្មោះ នី ម៉ារឌី ...