អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ ព្រមានថា ឯកសារអន្តរជាតិដែលកត់ត្រារឿងរ៉ាវរបស់ទាហានថៃ បានសម្លាប់ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោច ដែលកំពុងត្រូវបានចងក្រងជាសៀវភៅអំពីឧក្រិដ្ឋកម្មនេះ គឺជាភស្តុតាងយ៉ាងច្បាស់ ខណៈរឿងឧក្រិដ្ឋនេះទើបតែកន្លងផុត ៤៧ឆ្នាំ។ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មករា នេះថា ជនភៀសខ្លួនខ្មែរដែលត្រូវបានទាហានថៃ ចាប់បង្ខំបញ្ជូនត្រឡប់មកប្រទេសកម្ពុជា វិញ ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៧៩ គឺមានចំនួនចន្លោះពី ៤០០០០នាក់ទៅ ៥០០០០នាក់។ លោកថា មានពលរដ្ឋខ្មែរភៀសខ្លួនជាច្រើនព្យាយាមធ្វើដំណើរឆ្ពោះទៅមុខតាមទាហានថៃ បង្ខំ និងបានជាន់មីនស្លាប់ពាសពេញព្រៃ ហើយថែមទាំងត្រូវបានទាហានថៃ បាញ់សម្លាប់រាប់ពាន់នាក់ថែមទៀត បន្ទាប់ពីពួកគេព្យាយាមដើរត្រឡប់ក្រោយវិញ។ លោកថា ផ្អែកតាមលិខិតកាកបាទក្រហមអន្តរជាតិ (ICRC) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧៩ ផ្ញើទៅទីក្រុងហ្សឺណែវ ស្ដីពីទាហានថៃ បញ្ជូនជនភៀសខ្លួនខ្មែរដោយបង្ខំឱ្យដើរកាត់ចម្ការមីន និងត្រូវបានបាញ់សម្លាប់ គឺមានចំនួនជាង ៤ម៉ឺននាក់ (៤០០០០នាក់)។ ជាងនេះទៀត បើយោងតាមអ្នកកាសែតជនជាតិអង់គ្លេស លោក William Shawcross បានបញ្ជាក់ថា មានជនភៀសខ្លួនខ្មែរប្រហែលជា ៥ម៉ឺននាក់ (៥០០០០នាក់) ត្រូវបានចាប់បង្ខំបណ្ដេញឱ្យពួកគេចេញដោយភ្ជង់កាំភ្លើង […] The post បណ្ឌិត ឥន សុផល រៀបរាប់ពីឯកសារអន្តរជាតិកត់ត្រារឿងរ៉ាវទាហានថៃ សម្លាប់ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោចកាលពី៤៧ឆ្នាំមុន appeared first on The Cambodia Daily Khmer .