អ្នកឃ្លាំមើលសង្គមលើកឡើងថា វប្បធម៌នយោបាយបោកប្រាស់ដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យ មិនមែនជាការពង្រឹងប្រជាធិបតេយ្យទេ ប៉ុន្តែជាវិធីសាស្ត្របំផ្លាញប្រជាធិបតេយ្យនៅប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរទៅវិញ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មករា នេះថា មេដឹកនាំដែលប្រើសារនយោបាយប្រជាធិបតេយ្យប្រជាភិថុតិ គឺជាភស្តុតាងយ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងពីទង្វើអសមត្ថភាពក្នុងការដឹកនាំប្រកបដោយវប្បធម៌ប្រជាធិបតេយ្យរបស់ពួកគេ។ លោក សេក សុជាតិ លើកឡើងថា អ្នកនយោបាយដែលអះអាងពីការប្រកាន់យកវប្បធម៌ប្រជាធិបតេយ្យជាស្នូល ប៉ុន្តែខ្វះប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស ពួកគេនឹងគ្មានសមត្ថភាពដឹកនាំរដ្ឋឱ្យក្លាយជាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដនោះឡើយ។ អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា ប្រសិនបើចង់ឱ្យសង្គមមានប្រជាធិបតេយ្យពិតប្រាកដ អ្នកនយោបាយត្រូវតែធ្វើឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្សរឹងមាំជាមុនសិន ព្រោះអ្នកនយោបាយដែលបោកប្រាស់ម្ចាស់ឆ្នោតដើម្បីអំណាច គ្រាន់តែជាអ្នកនយោបាយទុច្ចរិតក្រោមរូបភាពប្រជាធិបតេយ្យប៉ុណ្ណោះ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង ៤ទសវត្សរ៍មកនេះ នៅតែមិនមានប្រជាធិបតេយ្យពិតប្រាកដនៅឡើយ។ មាត្រា១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់ជំរុញក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ ឱ្យការពារសន្តិភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះដែរថា […] The post អ្នកឃ្លាំមើលថាវប្បធម៌នយោបាយប្រជាធិបតេយ្យប្រជាភិថុតិ គឺកំពុងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា appeared first on The Cambodia Daily Khmer .