ក្រោយ​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ លោក​ត្រាំ​ចេញក្រិត្យ​​ថ្មី​យក​ពន្ធនាំ​ចូល​ត្រឹម​១០%

តុលាការកំពូល​អាមេរិកបាន​​អារ​កាត់​សេចក្តីនៅ​ថ្ងៃសុក្រ​ទី​២០​កុម្ភៈ​ថា ការដំឡើង​ពន្ធ​នាំ​ចូល​ ដែល​លោក​ដូណាល់ត្រាំ​ដាក់​សង្កត់​លើ​ស្ទើរ​គ្រប់​ប្រទេស ជា​ទង្វើ​ខុស​ច្បាប់ និង​បាន​ ​​បាន​បន្ទាបតម្លៃ​​នៃ​​កម្មវិធី​​សេដ្ឋកិច្ចសំខាន់ៗ​ជា​គោល​របស់​ប្រទេស។ គ្រាន់​តែ​បាន​ឮ​សាលក្រម​នេះ​ភ្លាម លោក​​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​​ក្រិត្យ​ថ្មី កំរិត​យក​​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​ពិភពលោក ១០% សម្រាប់​រយៈ​១៥០​ថ្ងៃ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃទី​២៤​កុម្ភៈ​ទៅ។