រុស្ស៊ី បដិសេធថា មិនបានជួលទាហានកេនយ៉ាឲ្យទៅជួយច្បាំង នៅអ៊ុយក្រែន

ជាលើកទី១ រុស្ស៊ីដាច់ចិត្តឈប់នៅស្ងៀមស្ងាត់ ហើយ ក៏បញ្ចេញយោបល់ខ្លួន ទាក់ទងនឹង ពួកទាហានប្រទេសអាហ្វ្រិកដែលត្រូវ​បានគេ​ចុះផ្សាយ​ថា បានទៅជួយច្បាំងក្នុងជួរកងទ័ពរុស្ស៊ី នៅ អ៊ុយក្រែន។ រុស្ស៊ីបរិហារការចោទប្រកាន់ដែលថា ខ្លួននេះបានចាត់ចែង ក្រុមបណ្តាញបោកបញ្ឆោត បង្ខំ ជនទាំងនោះ ឲ្យគេផ្លាស់ទីចេញពីស្រុកកំណើត។ តាមយោបល់រុស្ស៊ី ការចោទប្រកាន់បែបនេះ គឺជា” ការឃោសនាក្លែងបន្លំយ៉ាងគ្រោះថ្នាក់ “ ប៉ុន្តែទន្ទឹមនេះ រុស្ស៊ីមិនបដិសេធទេ អំពីវត្តមាននៃ ទាហានបរទេស នៅក្នុងជួរកងទ័ពខ្លួន។