ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បញ្ចប់វិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ប្រកបដោយជោគជ័យ “កម្មករទទួលបានប្រាក់ឈ្នួលគ្រប់ៗគ្នា ក្រោមយន្តការ ឈ្នះ-ឈ្នះ”។ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត បានចុះអន្តរាគមន៍ ដើម្បីសម្របសម្រួលដោះស្រាយ និងសង្គ្រោះផលប្រយោជន៍បងប្អូនកម្មករ។ កិច្ចអន្តរាគមន៍នេះមានការចូលរួម សហការពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ វិវាទនេះបានកើតឡើង បន្ទាប់ពីអ្នកម៉ៅការសំណង់នៃក្រុមហ៊ុន វិស្វកម្មសំណង់ SHUANG ZHOU ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញដែល បណ្តាលឱ្យមានការកកស្ទះប្រាក់ឈ្នួលរបស់បងប្អូនកម្មករជាច្រើននាក់។ ក្នុងឱកាសចុះដោះស្រាយផ្ទាល់ លោក ម៉ែន អេង អភិបាលរងខេត្ត បានសង្កត់ធ្ងន់ពីជំហរយ៉ាងម៉ឺងម៉ាត់ របស់ រដ្ឋបាលខេត្តក្នុងការគាំពារសិទ្ធិពលរដ្ឋថា “រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉េង ...