ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖សម្តេចធិបតី បញ្ជាក់ឡើងវិញ នូវជំហរភូមិសាស្ត្រនយោបាយឥតងាករេរបស់កម្ពុជា…! ១. វត្តមានរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅWashington DC, ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្តែងឱ្យឃើញនូវដំណាក់កាលចម្បងមួយនៃការទូតកម្ពុជា ។ គេអាចសំយោគ ការទូតសកម្មប្រកបដោយតុល្យភាពនិងទំនួលខុសត្រូវមួយនេះ ដោយប្រើពាក្យអង់គ្លេសបីម៉ាត់ ៖ to multilateralize, to publicize និង to bilateralize ។ ២.តាមរយៈការចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(BoP), សម្តេចធិបតី បង្ហាញជាថ្មីនូវជំហរឥតងាករេរបស់កម្ពុជាដែល ជាយូរឆ្នាំកន្លងមកហើយ មានមូលដ្ឋាននៅលើ សន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម ។ បានន័យថា នៅគ្រប់ទីកន្លែងណាដែលមានកិច្ចសន្ទនាបែបពហុភាគី ដើម្បីលើកឡើងពី«សន្តិភាព»គឺត្រូវតែមានមុខប្រទេសកម្ពុជា ។ ៣.ទន្ទឹមនេះ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្មានឱកាសណាប្រសើរជាងពេលនេះ នៅWashington DC ទេ ដើម្បីបញ្ជាក់ជាថ្មីនូវជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយ ...