សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនប្រុសស្រី ១៣នាក់ ដកហូតអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀនមួយចំនួន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលត្រួតពិនិត្យ នៅក្នុង បុរីប៉េងហួតបឹងស្នោរ​ រកឃើញជនជាតិចិន ១៣នាក់ រួមជាមួយអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀន មួយចំនួន​ រួចឃាត់ខ្លួនយកទៅសួរនាំ​ កាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុង បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ប្រភពពីកម្លាំងជំនាញ បានឱ្យដឹងថា មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ ។ ជាក់ស្តែងកម្លាំងនគរបាលចម្រុះ បានប្រតិបត្តិការណ៍ ត្រួតពិនិត្យរកឃើញជនជាតិ ចិន១៣នាក់ (ប្រុស ៨នាក់ , ស្រី៥នាក់) ស្នាក់នៅ ។  ក្នុងនោះសមត្ថកិច្ច ត្រួតពិនិត្យរកឃើញមានកាំភ្លើងខ្លី ម៉ាក Glock -19 ចំនួន ០១ដើម  , ...