បុរសម្នាក់បេីករថយន្តលឿនជ្រុលបុករបាំថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖​ បុរស​ម្នាក់​បេីក​រថយន្ត​មួយ​គ្រឿង​ក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាល​ឱ្យ​របាំង​ថ្ម​ខ្ទាត់ចេញ​ពី​ជួរ​ចំនួនមួយ​ផ្ទាំង​និង​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខួច​ខាត​ផងដែរ​។  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​២:១០នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ កែង​និង​ផ្លូវ​លេខ​៦៣​ ក្នុងសង្កាត់​បឹង​កេងកង​ទី១​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក​ TRACKER ពណ៌ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 2CC-3988​ បានបេីក​ក្នុង​ល្បឿន​លឿនលុះមកដល់ចំណុចកេីតហេតុក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹងបណ្តាលរបាំងថ្មខ្ទាចចេញពីជួរមួយផ្ទាំងចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។  ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ