នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ស្អែកនេះ តុលាការកំពូលនឹងបើកសវនាការ ដើម្បីជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមបទចោទ «រួមគំនិតក្បត់» និង«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ អ្នកឃ្លាំមើលបញ្ហាសង្គមស្នើឱ្យតុលាការពិចារណាដោះលែងសកម្មជននយោបាយទាំង ៥នាក់ឱ្យមានសេរីភាពវិញ ក្រោមហេតុផលថា ទង្វើរបស់សកម្មជនមាតាធម្មជាតិមានលក្ខណៈស្រួចស្រាល។