ក្រុមអ្នកនយោបាយក្រៅប្រទេសគ្រោងប្តឹងថៃទៅ ICJ ជុំវិញការកាន់កាប់ទឹកដីខ្មែរ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានឲ្យដឹងពីគម្រោងដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះទង្វើរបស់យោធាថៃដែលចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាអះអាងថា ខ្លួននឹងដាក់ផែនទីខ្នាត ១/២០០​ ០០០ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីរបស់កម្ពុជា ដែលថៃបានចូលកាន់កាប់។ រដ្ឋាភិបាលកម្ពុជាមិនបានចេញប្រតិកម្មអ្វីចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានេះឡើយ ដោយត្រឹមបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ គឺការតស៊ូមតិលើឆាកអន្តរជាតិតាមរយៈផ្លូវការទូត​។