Ryan Garcia ឈ្នះ Mario Barrios ក្លាយជាម្ចាស់ខ្សែក្រវាត់ WBC ទម្ងន់ Welterweight

កីឡាករប្រដាល់អាមេរិក Ryan Garcia បានឈ្នះខ្សែក្រវាត់ធំលើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីយកឈ្នះ Mario Barrios ដោយពិន្ទុ ក្លាយជាម្ចាស់ខ្សែក្រវាត់ World Boxing Council ប្រភេទទម្ងន់ welterweight ថ្មី។ Garcia វ័យ 27 ឆ្នាំ បានវាយ Barrios ឱ្យដួលលើកដំបូងក្នុងរយៈពេលតែ 30 វិនាទីដំបូងនៃជុំទី១ ដោយកណ្តាប់ដៃស្តាំ ក្នុងការប្រកួតនៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍។ អតីតម្ចាស់ខ្សែក្រវាត់ interim lightweight រូបនេះ គ្រប់គ្រងការប្រកួតពេញ 12 ជុំ និងឈ្នះដោយពិន្ទុ 119-108, 120-107 និង 118-109។ បន្ទាប់ពីការប្រកួត Garcia បានប្រកាសហៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ WBO super-lightweight ថ្មី Shakur Stevenson ដែលបានចូលរួមទស្សនាការប្រកួតនៅសាលា T-Mobile Arenaនោះផងដែរ។ Garcia បាននិយាយថា៖ “អ្នកដែលខ្ញុំចង់ប្រកួត ...