ដណ្តឹងរបស់ Jake Paul គឺកីឡាការនី Jutta Leerdam បានបង្ហោះរូបភាពពីលើយន្តហោះឯកជន ខណៈនាងធ្វើដំណើរត្រឡប់ទៅផ្ទះជាមួយមេដាយមាស និងមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ Jutta Leerdam បានចាកចេញពីព្រឹត្តិការណ៍អូឡាំពិករដូវរងា ដោយមាន “មេដាយនៅជុំវិញក” របស់នាង។ គូដណ្តឹងរបស់តារា YouTuber ដែលក្លាយជាកីឡាករប្រដាល់ Jake Paul បានចែករំលែករូបថតពីលើយន្តហោះឯកជន បន្ទាប់ពីនាងឈ្នះមេដាយមាស និងមេដាយប្រាក់។ នាងបានឈ្នះមេដាយមាសក្នុងវិញ្ញាសាជិះស្គីល្បឿនលើទឹកកកចម្ងាយ 1,000 ម៉ែត្រផ្នែកនារី ហើយក៏បានបំបែកកំណត់ត្រាអូឡាំពិកថ្មីផងដែរ។ បន្ទាប់មក នាងទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសា 500 ម៉ែត្រ បន្ទាប់ពីចាញ់បន្តិចបន្តួចលើមិត្តរួមក្រុម Femke Kok។ នេះជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់កីឡាការិនីជនជាតិហូឡង់វ័យ 27 ឆ្នាំរូបនេះ។ Jutta បានបង្ហាញទិដ្ឋភាពនៃការធ្វើដំណើរប្រណិតរបស់នាងម្ដងទៀត ប៉ុន្តេលើកនេះមាន “បន្ទុកបន្ថែម” គឺមេដាយទាំងពីរ! នាងបានថតរូបជាមួយមេដាយមាស និងប្រាក់ ខណៈត្រៀមរីករាយជាមួយម្ហូបដែលមើលទៅឆ្ងាញ់គួរឱ្យចង់បរិភោគ។ រូបភាពមួយផ្សេងទៀតបង្ហាញផ្កាក្រងធំមួយ និងនំខេកដែលសរសេរថា “អបអរសាទរការឈ្នះ Congratulations on winning” ដោយមានមេដាយមាស និងប្រាក់ដាក់លើតុផងដែរ។ រូបភាពផ្សេងៗទៀតបង្ហាញផ្ទៃខាងក្នុងយន្តហោះឯកជនដ៏ប្រណិត ដែលតុបតែងដោយប៉ោងពណ៌ទឹកក្រូច។ ...