ក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន បណ្តាលឱ្យមនុស្ស ៧នាក់ស្លា-/ប់ និងរងរបួស ធ្ងន់ស្រាល

ខេត្តកំពង់ស្ពឺ ៖ រថយន្តគ្រួសារ១គ្រឿង ម៉ាកឡង់គ្រីស័រពណ៌ស ដឹកមនុស្ស៧នាក់ បាន ក្រឡាប់ លើល្បឿនលឿន បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង៦នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ១១៖៤៨នាទីថ្ងៃត្រង់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តជួបឧប្បត្តិហេតុខាងលើនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BM-9888 បានក្រឡាប់លើល្បឿនលឿន ចន្លោះ គីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ។ ប្រភពពីមន្ត្រីមូលដ្ឋានបញ្ជាក់ថា រថយន្តនេះ បានបើកបរពីទិសពីខាងលិច ទៅទិស ខាង កើត លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតបណ្តាលឱ្យរថយន្តក្រឡាប់។ សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះសរុបមាន ចំនួន ៧នាក់ ក្នុងមាន៖ ១- អ្នកបើកបរឈ្មោះ ជា ប៉ូលីន ភេទស្រីអាយុ ៣៨ឆ្នាំ, ២-ឈ្មោះ ...