ក្រោយពីច្បាប់លើកលែងទោសបានចូលជាធរមានភ្លាម នៅថ្ងៃសៅរ៍ទី២១កុម្ភៈ២០២៦នេះអាជ្ញាធរវ៉េណេស៊ុយអេឡាបានដោះលែងអ្នកទោសមនសិការចំនួន៨០នាក់។ គណៈកម្មការពិសេសទទួលបន្ទុកវិភាគសំណុំឯកសារអ្នកទោសនយោបាយ កំពុងសិក្សាករណីអ្នកទោសចំនួនជាង១៥០០នាក់ផ្សេងទៀត។