សារអបអរសាទរ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះបេសកកម្មជាប្រវត្តិសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ​៖​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ តាមរយៈសមត្ថភាពការទូតជាន់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គតិបណ្ឌិតឈ្លាសវៃ និងម៉ឺងម៉ាត់ ច្បាស់លាស់ សម្តេចបវរធិបតី បានអនុវត្តដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវយុទ្ធសាស្ត្រ “ស្ងាត់តែមិន ស្ងៀម» ដោយបានចាប់យកឱកាសមាសដ៏កម្រនេះ ក្នុងការជំរុញលើកកម្ពស់កិត្យានុភាព និងឧត្តមប្រយោជន៍ ជាតិនៅលើឆាកអន្តរជាតិ ដោយភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើសកលលោក ក្នុងនាមជា ប្រទេសមានឆន្ទៈ និងសេចក្តីស្រលាញ់ពិតប្រាកដ ក្នុងការលើកតម្កើងគុណតម្លៃ ការស្តារ និងថែរក្សាសន្តិភាព តំបន់ និងសកល តាមរយៈការប្រើប្រាស់យន្តការការទូត និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ ការបង្ហូរឈាមដោយប្រដាប់អាវុធ ការពារអាយុជីវិតប្រជាជនស្លូតត្រង់ និងនាំមកវិញនូវប្រក្រតីភាពនៃការប្រកប របរចិញ្ចឹមជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វត្តមានដ៏ឧត្តុង្គឧត្តម និងប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្ររបស់សម្តេចបវរធិបតី នៅក្នុងកិច្ចប្រជុំ ...