ភ្នំពេញៈ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនក្មេងទំនេីងចំនួន០៦ នាក់ ពាក់ព័ន្ធនឹងករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វា ..;យគ្នាទៅវិញទៅមក) ប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងផឹកសុីយីហោ សាកាឡា ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០នាទីព្រឹក។ ឃាត់ខ្លួនជនសង្ស័យក្មេងទំនេីងចំនួន០៦៖ ១-ឈ្មោះ សោ ពិសិដ្ឋរតនៈ ភេទ ប្រុស មុខរបរ ជាងកាត់សក់។ ២-ឈ្មោះ មូស្លីមហៃ្សណាល់អាពីទីន ភេទ ប្រុស មុខរបរ សិស្ស។ ៣-ឈ្មោះ ញឹក ម៉េងឈាង ភេទ ប្រុស មុខរបរ សិស្ស។ ៤-ឈ្មោះ នី សាគីន ...