រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ។ លោក ហួត ហាក់ លើកឡើងបែបនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table ជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពលធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបានរៀបចំឡើងជា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែបណ្តែតទឹក» ដែលរួមមាន សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និងការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាងតាមបណ្តោយព្រែកទឹកសាប, ការលើកកម្ពស់សោភ័ណភាពធម្មជាតិក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។ តាមការបញ្ជាក់របស់ លោក តាយ ...