បង្ក្រាបករណីហិង្សា ដេញកាប់ដោយកាំបិតផ្គាក់,ដាវ និងប្រើប្រាស់គ្រឿងញៀន…ស្រុកអង្គស្នួល

ខេត្តកណ្តាល៖មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅថ្ងៃទី 23 ខែកុម្ភៈនេះថា អំពើហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ មួយករណីកើតឡើងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោង០២និង៤០នាទី ទីកន្លែងកើតហេតុ នៅបណ្ដោយ ផ្លូវជាតិលេខ ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ជនសង្ស័យមានចំនួន០២ក្រុម÷ក្រុមទី១មានគ្នា២នាក់, ១-ឈ្មោះ ផូ ឌីនណៃ ហៅឌី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្នាក់ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ជាអ្នកកាន់ម៉ូតូ មានសារធាតុញៀន(+))និង២-ឈ្មោះ ចាំង តន ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទី លំនៅបច្ចុប្បន្នភូមិព្រៃសំរោង ស្រុកអង្គស្នួល(ឃាត់ខ្លួន ជាអ្នកកាប់ម៉ូតូ គ្មានសារធាតុញៀន(-))។ ក្រុមទី០២ មានគ្នា ០៥នាក់(គេចខ្លួន )សមត្ថកិច្ចកុំពុងស្រាវជ្រាវរកមុខសញ្ញាមកអនុវត្តតាមនិតិវិធីច្បាប់។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ១-ឈ្មោះ ផូ ឌីនណៃ ...