ប្រើល្បិចខ្ចីទូរស័ព្ទរួចរត់គេច ពេលម្ចាស់រវល់ដេញតាម ត្រូវបក្ខពួក២នាក់ទៀតលួចម៉ូតូបាត់ ពេលនេះប៉ូលិសចាប់បានទាំង ៤នាក់

ខេត្តកណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅបានស្រាវ ជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងអំពើលួច ដោយប្រើល្បិចសុំខ្ចីទូរស័ព្ទតេមួយភ្លែតរួចរត់គេច ហើយពេលម្ចាស់រវល់ដេញតាម ក៏ត្រូវបក្ខពួកផ្សេងទៀតលួចយកម៉ូតូដែលចតចោលជិះគេចខ្លួនបាត់ទៅទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២០និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកហូរលិចទី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ង៉ា (ប្រុស, ៣៦ឆ្នាំ) មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដែលបានបាត់បង់ទូរស័ព្ទដៃម៉ាក TECNO ពណ៌ខ្មៅ ១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-0900 ចំនួន ១គ្រឿង។ លោកអធិការបានបន្តថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន ៤នាក់រួមមានទី១ឈ្មោះ ភ័ណ្ឌ ចាន់សុខ (ប្រុស, ២១ឆ្នាំ) ទី២ឈ្មោះ ជា គា (ប្រុស, ៣២ឆ្នាំ) ទី៣ឈ្មោះ ...