លោក អ៊ិត ប្រាំង ណែនាំឱ្យមន្រ្តី នៃមន្ទីររ៉ែ ខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែ អនាធិបតេយ្យ

ភ្នំពេញ៖ លោក អ៊ិត ប្រាំង ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាម ពល ខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លោក អ៊ិត ប្រាំង មានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ថ្មីដែលពិធីនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ។ លោក បានស្នើឱ្យរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្រប សម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្រប សម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើន។ លោក សុខ លូ បានអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ...