អន្តរជាតិ ៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ដែលជា “ទិវាអ្នកការពារមាតុភូមិ” របស់ប្រទេសរុស្ស៊ី លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ប្រទេសរុស្ស៊ីនឹងបន្តពង្រឹងកងទ័ពជើងទឹក និងជើងគោកក្នុងទ្រង់ទ្រាយធំ ដោយផ្អែកលើការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងបទពិសោធប្រយុទ្ធដែលទទួលបានពីប្រតិបត្តិការយោធាពិសេស។ លោកពូទីនបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ “សមត្ថភាពវាយប្រហារនុយក្លេអ៊ែរបីប្រភេទ” នៅតែជាការងារអាទិភាពចម្បងរបស់ប្រទេសរុស្ស៊ី។ កម្លាំងនុយក្លេអ៊ែរ ដែលជាការធានាដល់សន្តិសុខរបស់រុស្ស៊ី អាចរក្សាបាននូវយុទ្ធសាស្ត្រការកំញើញដោយនុយក្លេអែរ និងតុល្យភាពអំណាចនៅក្នុងពិភពលោកប្រកបដោយប្រសិទ្ធភាព។ លោក ពូទីន បានបន្តថា រុស្ស៊ីនៅនឹងបង្កើនកម្លាំងនៃកងកម្លាំងគ្រប់ប្រភេទ លក្ខណៈត្រៀមខ្លួនប្រយុទ្ធ លក្ខណៈចល័ត និងសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមលក្ខខណ្ឌស្មុគស្មាញណាទាំងអស់ ហើយនឹងពន្លឿនការសិក្សា និងការអភិវឌ្ឍប្រព័ន្ធអាវុធទំនើបថែមមួយកម្រិតទៀត៕ ប្រភព ៖ (CCFR)