ធនាគារជាតិនៃកម្ពុជា ប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ផ្អែកលើអនុលោមភាព ដែលកំណត់ក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន និងការត្រួតពិនិត្យប្រកបដោយភាពប្រុងប្រយ័ត្ន ឃើញថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសីល ប៊ែង ម.ក បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអភិបាលបណ្តោះអាសន្ន និងជាអ្នកជម្រះបញ្ជី ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ក្នុងអំឡុងពេលនេះ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ទន្ទឹមនេះ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ...