ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញ ទំហឹង បណ្តាលឱ្យសិស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាសូរមួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅខ្វែងគ្នា កាលពីវេលាម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២/២៣ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KV-5424 បើកបរដោយយុវជនឈ្មោះ ញេន សុហ៊ុយ អាយុ ១៥ ឆ្នាំ (មុខរបរសិស្ស) និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឃិរឿន សំណាង អាយុ ១៥ ឆ្នាំ។ ភាគីខាងម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូបានបើកឆ្លងផ្លូវក្នុងស្ថានភាពខ្ជីខ្ជា និងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក SsangYong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-8293 ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បុកចំពេញទំហឹងតែម្តង។ គ្រោះថ្នាក់នេះបានបណ្តាលឱ្យជនរងគ្រោះឈ្មោះ ញេន ...