អង្គភាពប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការ ប្រឆាំង អំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង ខេត្តប៉ៃលិន។ ពិធីធ្វើឡើងនៅសាលប្រជប្រជុំ «ក» សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ស្រី អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត,លោកប្រធានសាលាដំបូងខេត្ត, លោក ព្រះរាជអាជ្ញា, លោក ស្រី សមាជិកក្រុមប្រឹក្សាខេត្ត ឯកលោល អភិបាលខេត្ត លោក/លោកស្រី,លោក អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីស្ថាប័ន លោក-លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក អភិបាលក្រុង-លោកស្រុក មេឃុំ-ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីសាលាខេត្តផងដែរ។ នាឱកាសនោះលោក ស្រី អភិបាលខេត្តប៉ៃលិន បានបង្ហាញការជឿជាក់ថា៖ ការផ្សព្វផ្សាយនា ពេលនេះ ...