ខេត្តកណ្តាល÷ជនសង្ស័យញៀនថ្នាំ និងជាមុខសញ្ញាធ្លាប់ឡូឡាជេរប្រមាថអ្នកភូមិម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំចុះឃាត់ខ្លួន បន្ទាប់ពីផឹកស្រវឹងហើយទាញដំបងឫស្សីដើរវាយបំបែកអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈអស់ចំនួន ០៩អំពូល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥និង៥០នាទី នៅតាមផ្លូវបេតុងជាប់មាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អន ប៊ុនធឿន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានតេស្តទឹកនោមវិជ្ជមានសារធាតុញៀន។ ចំណែកឯតំណាងជនរងគ្រោះមានចំនួន៣នាក់ រួមមានទី១ឈ្មោះ លឹម ប៉ែង ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិចុងកោះថ្មី ទី២ឈ្មោះ ទួន សំបូរ ភេទស្រី អាយុ៦៨ឆ្នាំ ជាអនុភូមិ និងទី៣ឈ្មោះ ឡូញ ស្លឹក ភេទប្រុស អាយុ៧៥ឆ្នាំ ជាសមាជិកភូមិ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដំបងឫស្សីចំនួន ០១កំណាត់ ប្រវែង ១.៣០ម៉ែត្រ ចំណែកសម្ភារៈខូច ខាតគឺបែកអំពូលភ្លើងចំនួន ០៩អំពូល។ ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យរូបនេះតែងតែធ្វើសកម្មភាពស្រែកជេរឡូឡា ...