ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ ការងារបោស សម្អាតមីន គឺជាការស្តារជីវភាពរស់នៅដោយសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភនៃសន្តិភាព សន្តិសុខមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព”។ ពិធីនោះ មានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្ដពោធិ៏សាត់ ។ ...