នគរបាលស្រុកសំពៅ​លូនបង្រ្កាបឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនចំ៤នាក់ក្នុងបទល្មើសជាក់​ស្តែង

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៦ វេ​លា​ម៉ោង១១និង១០នាទីនៅចំណុចក្រុម​ទី០៨ភូមិ ទួលក្រសាំង ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្ត​បាត់​ដំបង ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹក នាំរបស់លោក ឧត្ត​មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងដោយបានការសម្រប​សម្រួ​លលើនីតិវិធី ពីលោក មាស ច័ន្ទពិ​សិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរ​បាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិ​ការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងឆ្មក់បង្រ្កាបករ​ណីរក្សា ទុកដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន ១ករណីក្នុងបទ​ល្មើសជាក់ស្តែងដោយឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖ ១-ឈ្មោះ ព្រុំ សុភា ភេទស្រីអាយុ​២៨ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង។ ២-ឈ្មោះ សេង ធៀង ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំ​ពៅលូន ខេត្តបាតដំបង។ ៣-ឈ្មោះអ៊ុ តុក ភេទប្រុសអាយុ​៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៤-ឈ្មោះរ៉េត ...