ខេត្តសៀមរាប÷ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១និង៣០នាទី ម្ចាស់ផ្ទះឈ្មោះ លឹម ញុឹប ភេទប្រុស អាយុ ៦២ឆ្នាំ ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតផ្ទះ១ខ្នងខ្ទង់ ៤០% ដែលមានទំហំ ០៦ម៉ែត្រ គុណ ១២ម៉ែត្រ ថ្មក្រោមឈើលើ ដំបូលប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចាត់ចែងកម្លាំងចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ និងបានគោរពសុំគោល ការណ៍លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នើសុំកិច្ច សហការពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងអធិការដ្ឋាននគរបាលស្រុកជីក្រែង សរុបរថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤រថយន្ត ស្មើនឹង ...