លោកណារិនដ្រា ម៉ូឌី ទៅទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីពង្រឹងសហប្រតិបត្តិការ

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាលពីថ្ងៃពុធ​ទី​​២៥​កុម្ភៈ​។ ជាទស្សនកិច្ច​លើកទី​២ ដែល​លោក​ម៉ូឌី អះអាងថា ដើម្បីពង្រឹងទំនាក់ទំនង​សហប្រតិបត្តិការ​ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម​ និងការពារជាតិ រវាង​ឥណ្ឌានិងអ៊ីស្រាអែល​។