បុរសមួយស្ត្រីពីរ រកស៊ីជួញដូរគ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់

ខេត្តកណ្តាល ÷ ក្រុមជនសង្ស័យ៣នាក់ ដែលមានបុរស០១ ស្ត្រី០២ រកស៊ីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀននៅក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្រសោបបានជាក់ស្តែងពេលកំពុងធ្វើសកម្មភាពដោយខុសច្បាប់ កាលពីវេលាម៉ោង ១៨និង០០នាទីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០២៦ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិលេខ (១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។          ប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០៣នាក់មាន : ១-ឈ្មោះ ពៅ ស្រីណេ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅបន្ទប់ជួល ទីតាំងកើត ហេតុ ,២-ឈ្មោះ លីម តុលា ភេទស្រី អាយុ២៦ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិលេខ(១ក) សង្កាត់ស្វាយរលំ ,៣- ឈ្មោះ ផាន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ...