លោក ហ៊ុន ម៉ាណែត ប្រាប់​ AFPថា កម្ពុជាចង់បន្ធូរបន្ថយភាពតានតឹង និងស្តារទំនាក់ទំនងការទូតឡើងវិញជាមួយថៃ

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP នាថ្ងៃព្រហស្បតិ៍ ទី២៦កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា លោកចង់ឃើញការបន្ធូរបន្ថយភាពតានតឹង និងការរស់នៅរួមគ្នាដោយសន្តិភាពជាមួយប្រទេសថៃ។ ជាការបញ្ជាក់ឡើងវិញម្តងទៀតពីជំហររបស់កម្ពុជា ក្រោយកងទ័ពថៃចោទកងទ័ពកម្ពុជាថា បានប្រើអាវុធបាញ់ចូលតំបន់ល្បាតរបស់យោធាថៃកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។