ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនិយាយថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីឈ្មួញបន្ថែមការដឹកជញ្ជូនទាំង យប់ទាំងថ្ងៃជាពិសេសអ្នកបើកបរបន្ថែមល្បឿន។ ករណីថ្មីមួយទៀត ពិតជាគួរឱ្យសង្វេកណាស់ប្តី,ប្រពន្ធ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ចំនែកកូនស្រីរងរបួសធ្ងន់ទាំងព្រឹកព្រលឹម។ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកខ្សាច់និងម៉ូតូទាំងព្រឹកព្រលឹម ខណ:តៃកុងរថយន្តបានរត់ គេចខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៦និង២០នាទីថ្ងៃទី ២៦ខែកុម្ភ:ឆ្នាំ២០២៦ ចំណុចនៅលើផ្លូវបេតុង 9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន)(មានបណ្ណ័បើកបរតែត្រូវតាមប្រភេទរថយន្ត) បើកបរពីទិសខាងកើត ទៅខាងលិច ។ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រ ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ...