អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅតែបន្តពោលចោទប្រកាន់យោធាថៃ ថាបានរាយលួសបន្លាព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣តំបន់ ដែលមាន ២០ទីតាំង ដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបជិត ៨០០ហិកតា (៧៦៣ហិកតា)។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា បាននាំអង្គទូត និងតំណាងភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃ បានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លារហូតមកនោះ។ ក្រសួងការបរទេស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ភាគីថៃ ក៏និយាយថាចង់បានដូចគ្នាដូចដែលរដ្ឋមន្ត្រីកិច្ចការបរទេស ស៊ីហាសាក់ ភួងកេតកែវ ប្រាប់ពិភពលោកក្នុងកិច្ចសម្ភាសន៍ថា ការចរចាគ្នានៅមានច្រកនៅឡើយ […] The post ក្រសួងការបរទេសកម្ពុជានាំអង្គទូតទៅមើលភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលថាថៃយកដីខ្មែរ appeared first on The Cambodia Daily Khmer .