ប្រទេសមិកស៊ិក ជាប់នឹងសហរដ្ឋអាមេរិកប៉ែកខាងត្បូង បានដាក់ពង្រាយកងទ័ពប្រមាណ ១០០០០នាក់ ដើម្បីបង្ក្រាបអំពើហិង្សាដែលផ្ទុះឡើងបន្ទាប់ពីការស្លាប់នៃមេខ្លោងក្រុមរត់ពន្ធគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់។ នេះបើយោងតាមការផ្សាយតាមបណ្ដាញព័ត៌មាន Channel News Asia។ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៣ កុម្ភៈ ថា មេខ្លោងគ្រឿងញៀនរូបនោះមានឈ្មោះ Nemesio Oseguera Cervantes ឬ El Mencho ជាមេដឹកនាំនៃក្រុម Jalisco New Generation Cartel (CJNG) ដែលបានរងរបួសកាលពីថ្ងៃអាទិត្យក្នុងការបាញ់ប្រហារជាមួយកងទ័ពនៅទីក្រុង Tapalpa រដ្ឋ Jalisco ហើយត្រូវបានបាត់បង់ជីវិត ខណៈអាជ្ញាធរកំពុងបញ្ជូនបុរសនោះតាមយន្តហោះទៅកាន់ទីក្រុងម៉ិកស៊ីកូ (Mexico)។ ដំណឹងនៃមរណភាពរបស់ El Mencho បានបង្កឱ្យមានអំពើហិង្សារីករាលដាលយ៉ាងឆាប់រហ័ស ដោយសមាជិកក្រុមជួញដូរគ្រឿងញៀន Cartel បានបិទផ្លូវនៅក្នុងរដ្ឋចំនួន ២០ និងបានដុតបំផ្លាញរថយន្ត ក៏ដូចជាទីតាំងអាជីវកម្មជាច្រើនកន្លែង។ ក្រោយមានអំពើហិង្សាសងសឹកសមាជិកក្រុមជួញដូរគ្រឿងញៀន អាជ្ញាធរបានបន្តពង្រឹងសន្តិសុខដើម្បីទប់ស្កាត់ការប៉ះទង្គិចបន្ថែម និងរក្សាស្ថិរភាពសាធារណៈ។ អាជ្ញាធរបានរាយការណ៍ថា ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់លើមេខ្លោងជួញដូរគ្រឿងញៀន Nemesio Oseguera Cervantes ឬ El Mencho និងការប៉ះទង្គិចបន្តបន្ទាប់ […] The post រដ្ឋាភិបាលប្រទេសមិកស៊ិក បង្កើនកម្លាំងទ័ពទប់ទល់អំពើហិង្សាក្រោយសម្លាប់មេគ្រឿងញៀន appeared first on The Cambodia Daily Khmer .