ថៃ​គំរាម​កម្ពុជា​ថា​ចង់បាន​សន្តិភាព ឬ​ចង់​បន្ត​ជម្លោះ​ជាមួយ​ថៃ ទើប​រុញ​បញ្ហា​ព្រំដែន​ទៅ​លើ​ឆាក​អន្តរជាតិ

ប្រទេស​ថៃ ថ្លែង​ថា តើ​ប្រទេស​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​គ្នា​ជាមួយ​ថៃ បន្ត​ទៅ​ទៀត ព្រោះ​ថា​កម្ពុជា​នៅតែ​បន្ត​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មក​លើ​ឆាក​អន្តរជាតិ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ខណៈ​ថៃ មិន​មាន​បំណង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា ឡើយ។ កាសែត​ថៃ Khaosod និង The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ដែល​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​ថៃ​កំពុង​កាន់កាប់​ដែនដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​តាម​ការពិត គឺ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ឲ្យ​កងទ័ព​នៅ​ទីតាំង​ដដែល​ក្នុង​ពេល​មាន​បទ​ឈប់​បាញ់ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ការ​ចរចា​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ថៃ ចោទ​ថា ប្រទេស​កម្ពុជា​រំលោភ​យក​ទាំង​ទឹកដី​ថៃ ទាំង​លូក​ដៃ​ចូល​ក្នុង​នយោបាយ​ជាតិ​ថៃ ជាច្រើន​ឆ្នាំ ហើយ​បែរ​ជា​ប្រតិដ្ឋ​ការ​ពិពណ៌នា​ថា ប្រទេស​ថៃឡង់ដ៍ ជា​បិសាច​ទៅវិញ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ រូប​នេះ​លើកឡើង​ថា តាម​ប្រវត្តិសាស្ត្រ ថៃ​មាន​ចេតនា​ល្អ​ចំពោះ​កម្ពុជា រហូត​មក ដែល​ធ្លាប់​បាន​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន និង​គាំទ្រ​លើ​ជំនួយ​មនុស្សធម៌ រួម​ទាំង​ការ​ស្ដារ​ប្រទេស​កម្ពុជា​ឡើងវិញ​ផង​ដែរ បន្ទាប់ពី​មាន​ចម្បាំង​ក្នុង​ស្រុក​នា​ពេល​កន្លងទៅ ប៉ុន្តែ​កម្ពុជា​កំពុង​បង្ខូច​ឈ្មោះ​ថៃ តាមរយៈ​ការ​ចោទប្រកាន់​មិន​ពិត និង​ការ​បង្ហាញ​ព័ត៌មាន​បំភ្លៃ​មក​លើ​ថៃ […] The post ថៃ​គំរាម​កម្ពុជា​ថា​ចង់បាន​សន្តិភាព ឬ​ចង់​បន្ត​ជម្លោះ​ជាមួយ​ថៃ ទើប​រុញ​បញ្ហា​ព្រំដែន​ទៅ​លើ​ឆាក​អន្តរជាតិ appeared first on The Cambodia Daily Khmer .