ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) រំលឹកឡើងវិញពីការខិតខំរបស់បារាំង ក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសការចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ លោក តូម៉ាស់ ឡាំ (Thomas Lam) បានអះអាងជុំវិញជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៥ កុម្ភៈ នេះថា កន្លងមក បារាំងបានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាយ៉ាងពេញទំហឹង ជាពិសេសការចូលរួមបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោក តូម៉ាស់ ឡាំ បញ្ជាក់ថា លោកឯកភាពទាំងស្រុងឱ្យបារាំង និងកម្ពុជា ជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកកម្ពុជា។ បន្ថែមពីនេះ លោកក៏នឹងខិតខំប្រឹងប្រែងជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលប្រទេសហ្វ្រង់កូហ្វូនី ដែលប្រទេសកម្ពុជា រៀបចំទទួលនាពេលខាងមុខផងដែរ។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញជំនួបជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) នៅថ្ងៃទី២៥ កុម្ភៈ […] The post កម្ពុជាសង្ឃឹមបារាំង អ្នកអាណាព្យាបាលចាស់ ជួយខ្មែរតាមផ្លូវច្បាប់លើវិវាទព្រំដែនជាមួយថៃ appeared first on The Cambodia Daily Khmer .