អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ម៉ែន ណាត អំពាវនាវឱ្យរដ្ឋាភិបាលប្រទេសកម្ពុជា សម្រួលផ្ទៃក្នុងជាតិដើម្បីកសាងស្មារតីសាមគ្គី និងឯកភាពជាតិរវាងខ្មែរ និងខ្មែរ ស្របតាមគោលបំណងនៃរដ្ឋធម្មនុញ្ញ និងសហគមន៍អន្តរជាតិ ដោយការដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ កុម្ភៈ នេះថា សកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកនយោបាយ ដូចជា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និងលោក កើត សារ៉ាយ ជាដើម គួរតែត្រូវបានដោះលែងឱ្យមានសេរីភាព។ លើសពីនេះ ដូចជា លោក កឹម សុខា […] The post អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផ្ទៃក្នុង ដោយការដោះលែងអ្នកទោសមនសិការទាំងអស់ appeared first on The Cambodia Daily Khmer .