ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ មាន​កាំជ្រួច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប

នៅ​ក្នុង​ឱកាស​ថ្លែងការណ៍​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង អំពី​ស្ថានភាព​ប្រទេស​ជាតិ​ចំពោះ​មុខ​សភា​ទាំង​ពីរ នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមាន​ថា ប្រទេស​អ៊ីរ៉ង់ កំពុង​អភិវឌ្ឍ​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក។ លោក ត្រាំ បន្ត​ព្រមាន​ថា ទាំង​ដែនដី​អឺរ៉ុប ក៏​មីស៊ីល​របស់​អ៊ីរ៉ង់ បាញ់​ទៅ​ដល់​យ៉ាង​ងាយ​បំផុត ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​អ៊ីរ៉ង់។ ការ​ព្រមាន​របស់​លោក ត្រាំ ក៏​ជួន​ពេល​លោក​កំពុង​ដាក់​ផែនការ​វាយប្រហារ​អ៊ីរ៉ង់ ប្រសិនបើ​ការ​ចរចា​ស្តីអំពី​ការ​រំលាយ​ចោល​រចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នៅតែ​បន្ត​បរាជ័យ​ពុំ​មាន​កិច្ចព្រមព្រៀង។ លោក ត្រាំ ថា​អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ប្រភព​ដ៏​គ្រោះថ្នាក់​ចំពោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បើ​អ៊ីរ៉ង់​ក្លាយ​ជា​ឃ្លាំង​ស្តុក​គ្រាប់​មីស៊ីល​ផ្លោង​ដ៏​ធំ​បំផុត​នៃ​ពិភពលោក។ រដ្ឋមន្ត្រី​ការបរទេស​អូម៉ង់ Badr Albusaidi បាន​ប្រកាស​ថា អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក នឹង​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ជុំ​ទី​បី នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ នៅ​ទីក្រុង​ហ្សឺណែវ ខណៈ​ភាព​តានតឹង​កាន់តែ​កើន​ឡើង​អំពី​ហានិភ័យ​នៃ​ការ​ប្រឈមមុខ​យោធា​រវាង​ភាគី​ទាំង​ពីរ។ ប្រទេស​អូម៉ង់ តែងតែ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​សំខាន់​ក្នុង​កិច្ចចរចា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ ជាពិសេស​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា អ៊ីរ៉ង់​កំពុង​ផ្តល់​សម្បទាន​ថ្មី​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដរាបណា​ត្រូវ​បាន​រួម​បញ្ចូល​ទាំង​ការ​លើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ទទួលស្គាល់​សិទ្ធិ​របស់​ទីក្រុង​តេហេរ៉ង់ ចំពោះ​ការ​បង្កើន​សារធាតុ​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី។ ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បាន​សម្ដែង​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន […] The post ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ មាន​កាំជ្រួច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប appeared first on The Cambodia Daily Khmer .