បុរសម្នាក់បេីករថយន្តបុកបង្គោលភ្លេីងដាក់មួយដេីមដួលដល់ដី

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ HYUNDAI Starex ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់មួយដេីមរាបស្មេីដល់ដី​ ចំណែករថយន្តរងការខូចខាត។  ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២និង៤៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ បុរសម្នាក់បានបេីករថយន្តម៉ាក​ HYUNDAI Starex  ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AD-7689 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ២​ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានបេីក​រ៉េ​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​មួយ​ដេីម​បណ្ដាល​ឲ្យ​បាក់​រលំ​ ចំណែក​ឯ​រថយន្ដ​រងការ​ខូចខាត​។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មកធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ដោយ៖សុខាសែនជ័យ