កំលាំងមន្ទីស្រាវជ្រាវអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ÷កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស​ នៃបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន​ បង្ក្រាបនិងឃាត់ខ្លួន​ជនសង្ស័យ​បាន២នាក់​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់នាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំផ្ទាល់ពីសំណាក់​ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្រប សម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺឃាត់ខ្លួន​ជនសង្ស័យ​បាន២នាក់។ វេលាម៉ោង១២និង២២នាទីរសៀល នាថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៦កន្លងមកកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស​ នៃបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមនដឹកនាំដោយលោកអនុសេនីយ៍ទោ សេង សារ៉ាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានបើកប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ជាប់ពាក់ករណី​គ្រឿងញៀន ស្ថិត​នៅភូមិ​ថ្លុករាំង​ ឃុំ​ខ្ទុំក្រាំង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​។ ជនសង្ស័យមានឈ្មោះ​ យ៉ាន​ បញ្ញា​ឫទ្ធិ​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​កេះ​ ឃុំ​ក្រាំង​ចេក​ ស្រុក​សាមគ្គី​មុន្នី​ជ័យ​ ខេត្ត​កំពង់ស្ពឺ​។ ក្រោមវិធានជំនាញរបស់កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ លុះដល់វេលា​ម៉ោង​១៣:៥៨នាទី​រសៀល​ នាថ្ងៃ.ខែ.ឆ្នាំ​ដដែល​នេះផងដែរ ...