ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការអនុវត្តកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ដូចជាការអនុវត្តកញ្ចប់អំណានដំបូងនិងគណិតដំបូងនាពេលកន្លងមកនេះ។ ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ សៀវភៅវិធីសាស្ត្របង្រៀន ដោយត្រូវបញ្ចូលនូវការណែនាំឱ្យបានលម្អិត ជាពិសេសការដកស្រង់បទពិសោធពីវិធីសាស្ត្របង្រៀនដ៏មានប្រសិទ្ធភាពរបស់ សាលារៀនជំនាន់ថ្មី(NGS)។ ទន្ទឹមនឹងនេះ ការរៀបចំ សៀវភៅណែនាំគ្រូ ត្រូវតែមានភាពច្បាស់លាស់ និងក្បោះក្បាយ ដើម្បីជួយសម្រួលដល់គ្រូបង្រៀនក្នុងការរៀបចំផែនការបង្រៀនបានល្អជាងមុន និងបានស្នើឱ្យមានការសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំវិធីសាស្ត្របង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រឱ្យស្របតាមបច្ចេកវិទ្យាទំនើប ដែលជាតម្រូវការចាំបាច់សម្រាប់សតវត្សទី២១។ បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ...