ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅខេត្តព្រះសីហនុ ក្រោយរាយការណ៍តាម App NoDrug

ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា កម្លាំងកងរាជអាវុធហត្ថយើងបានចុះបង្ក្រាបករណីចែកចាយ និងជួញដូរសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១២នាក់ (ស្រី ៤នាក់) នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមកម្មវិធីទូរស័ព្ទដៃ NoDrug។ ប្រតិបត្តិការនេះធ្វើឡើងក្រោយអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង ទទួលព័ត៌មាន និងបញ្ជូនទៅកម្លាំងជំនាញមូលដ្ឋាន ដើម្បីចុះបង្ក្រាបភ្លាមៗ។ យោងតាមការបញ្ជាក់ពី ឯកឧត្តម ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានដឹកនាំសម្របសម្រួលការងារជាមួយមន្ត្រីជំនាញ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅពណ៌ស ៥កញ្ចប់ ទម្ងន់សរុប ៣៦,១២ក្រាម (ទាំងសម្បក) ថ្នាំគ្រាប់ពណ៌ក្រហម ៧គ្រាប់ ទម្ងន់ ១,៨ក្រាម (ទាំងសម្បក) ទូរស័ព្ទ ១០គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តចាត់ការតាមនីតិវិធីច្បាប់ជ្រោយពេជ្រ