នគរបាលក្រុងពោធិ៍សាត់បំបែកសំណុំរឿងលួច និងទទួលផលចោរកម្មម៉ូតូ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់!

ខេត្តពោធិ៍សាត់៖ មន្ត្រីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី 27 ខែកុម្ភៈនេះថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានបើកការ ស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុង ករណីលួច និងទិញ-លក់ម៉ូតូមិនស្របច្បាប់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ ស៊ឹង សេរីចរិយា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ ឲ្យ ដឹងថា កាលពីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥៖២០នាទី មានករណីលួចម៉ូតូ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ (ស្លាកលេខ ពោធិ៍សាត់ 1F-1357) ជារបស់ជនរងគ្រោះឈ្មោះ ភាព តុប ភេទស្រី អាយុ ២៥ឆ្នាំ ជាបុគ្គលិកកិច្ចសន្យាសាលាខេត្ត។ ម៉ូតូត្រូវបានចោរលួច ខណៈទុកនៅក្រោមដើមស្វាយ ក្បែរបន្ទប់ជួល ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។  លោកអធិការរងបានបន្តថា ផ្អែកតាមរូបភាពកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានកំណត់អត្តសញ្ញាណចោរលួចនិងឈានទៅដល់ការបង្ក្រាបខ្សែរយៈបន្តបន្ទាប់ចំនួន៧ នាក់ដូចខាងក្រោម ឃាត់ខ្លួនជនដៃដល់ ឈ្មោះ ...