រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះវិហារមោឃភាពរាល់លិខិតកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយតម្លាភាព បញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ សំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ដីនៅក្នុងខេត្តព្រះវិហារ ដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងនូវការសាទរ និងស្នើឲ្យមានចំណាត់ការដូចនេះ នៅតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ និងព្រៃឡង់។