អង្គភាពប្រឆាំងអំពើពុករលួយ​ ACU ចាប់ខ្លួនមន្ត្រីគយសាខាខេត្តកោះកុងម្នាក់ សង្ស័យ​ពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពីជនជាតិចិនជាច្រើនករណី

ខេត្តកោះកុង៖​ លោក ម៉ៅ សាន់សូនា ដែលជាមន្រ្តីគយសាខាខេត្តកោះកុង​ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ​ (ACU ) ចាប់ឃាត់ខ្លួន សង្ស័យ​ពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពីជនជាតិចិនជាច្រើនករណី ។ យោងតាម​ប្រភពព័ត៌មាន​ពី​ឈ្មួញ​អ្នករកស៉ីឡានដឹកទំនិញ​ បាន​បង្ហើបប្រាប់ថា៖​ លោក ម៉ៅ សាន់សូនា ជាមន្ត្រីគយអណ្ដូងទឹក​ ដែលល្បីល្បាញខាងជម្រិតទារប្រាក់ សូម្បីតែអ្នកដឹកអេតចាយក៏មិនលើកលែងដែរ ជាក់ស្តែងគ្រប់ឡានដឹកទំនិញក្នុងស្រុកទាំងអស់​ ដែលឆ្លងកាត់ផ្លូវជាតិលេខ៤៨​ ក្នុងមូលដ្ឋាន​ខេត្តកោះកុង បានដឹក​ម្ហូបអាហារ​ដូច​ជា៖​ ត្រី​ សាច់ បន្លែផ្លែឈើបន្តិចបន្តួចសោះ ក៏មន្រ្តីគយរូបនេះ​ ទារប្រាក់ដែរខណៈពេលឃាត់ត្រួតពិនិត្យម្តងៗជាថ្នូររាប់ពាន់ដុល្លារទើបអាចយកឡានចេញវិញបាន ។ ប៉ុន្តែបើសម្រួលត្រូវគ្នាគេថាយល់យោគយកត្រឹមលុយ៤០ម៉ឺនរៀល ទើបរថយន្តដឹកទំនិញអាចបន្តដំណើរទៅមុខបាន ។ ម៉្យាងទៀតទោះពលរដ្ឋដឹកសម្ភារៈរុះរើផ្ទះផ្លាស់ទីលំនៅ ក៏លោកគយរូបនេះមិនលើកលែងដែរដោយតម្រូវឱ្យបង់លុយក្រៅច្បាប់ចំនួន​ ១៥ម៉ឺនរៀលក្នុងរថយន្តមួយគ្រឿងជាថ្លៃបាយទឹក ។   គួរបញ្ជាក់ថា​ លោក ម៉ៅ សាន់ សូនា ជាមន្ត្រីគយអណ្ដូងទឹក​ ស្ថិត​នៅក្រោមឱវាទលោក ទុំណូ ប្រធានសាខាគយខេត្តកោះកុង ទទួលភារកិច្ចឈរជើងនៅចំណុច ភូមិជីមាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង លើផ្លូវជាតិលេខ៤៨ ។ កន្លងមក លោក ...