សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលុបទណ្ឌកម្មលើកូនៗលោក អេ ភូថង

ភ្នំពេញ : សូមរួមគ្នាដោះស្រាយបញ្ចប់ ដើម្បីបន្តឱកាសពង្រឹងគុនខ្មែរយើងកាន់តែខ្លាំងឡើង។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីជូនដំណឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់ មេត្តាជ្រាបថា៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលុបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.គ.ខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួត កីឡាករ គុនខ្មែរ ២រូប រួមមាន៖ ១-កីឡាករ អេ វិរៈខាំលិតភូថង ២-កីឡាករ អេអាំ ម៉ារីនភូថង។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និង សហការអនុវត្ត តាមការគួរ៕ ដោយ : សិលា