តារាជិះស្គីលើទឹកកកដ៏ស្រស់ស្អាតសញ្ជាតិអាមេរិក Alysa Liu ដែលត្រូវបានគេហៅថា “ទេពអប្សរលើទឹកកក” បានឈ្នះមេដាយមាស 2 គ្រឿងនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ និងទាក់ទាញអ្នកតាមដានថ្មីរាប់លាននាក់លើបណ្តាញសង្គមរបស់នាង។ តាមការរាយការណ៍របស់ទស្សនាវដ្តី Newsweek ចំនួនអ្នកតាមដាន Instagram របស់នាងបានឈានដល់ 6.2 លាននាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីការប្រកួតនៅអូឡាំពិកក្នុងខែនេះ។ Liu អាយុ 20 ឆ្នាំ មានអ្នកតាមដានតិចជាង 300,000 នាក់ មុនពេលចាប់ផ្តើមអូឡាំពិក តាមការរាយការណ៍របស់ Fox News។ នាងបានឈ្នះមេដាយមាសលើកដំបូងនៅថ្ងៃទី 8 ខែកុម្ភៈ ជាមួយក្រុម Team USA ក្នុងវិញ្ញាសាក្រុម។ នៅថ្ងៃទី 19 ខែកុម្ភៈ នាងបានទាក់ទាញការចាប់អារម្មណ៍ពិភពលោកក្នុងវិញ្ញាសា Women’s Singles Free Skate។ នាងបានឡើងពីចំណាត់ថ្នាក់ទី ៣ មកឈ្នះជើងឯក និងនាំឲ្យសហរដ្ឋអាមេរិកឈ្នះមេដាយមាសអូឡាំពិកក្នុងវិញ្ញាសានេះជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ។ ការសម្តែងរបស់នាងបានក្លាយជាវីដេអូចែកចាយលើបណ្តាញសង្គមយ៉ាងច្រើន ធ្វើឲ្យនាងក្លាយជាអត្តពលិកាម្នាក់ដែលមានអ្នកតាមដានច្រើនបំផុតក្នុងព្រឹត្តិការណ៍នេះ។ វេទិកាវិភាគបណ្តាញសង្គម Metricool បានឲ្យដឹងថា ...