ឃាត់ខ្លួនជនសង្ស័យ៣ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា

ភ្នំពេញ ៖ នៅថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (ក្មេងទំនើង១ក្រុមមានបក្ខពួក១២នាក់ជិះម៉ូតូ៧ គ្រឿង ប្រដាប់ដោយដាវកែច្នៃ១ដើមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ប៉ុន្តែជនរងគ្រោះរត់គេចផុតពុំមាន របួសនិងកាប់កុងទ័រម៉ូតូ០២គ្រឿងរបស់ជនរងគ្រោះបណ្ដាលឲ្យរងការខូចខាតបែកកុងទ័រម៉ូតូទាំងស្រុង)។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅចំណុចលើដង ផ្លូវលេខ១១០ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ៤៩ ផ្លូវលេខ៦៦២ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១:៥០នាទីយប់។ ជនសង្ស័យឈ្មោះ ថន សុធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២B វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១-ឈ្មោះ បាន តុលា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៨F ...